រោគរបេង(Tuberculosis-TB)គឺជារោគឆ្លងឬជាមេរោគមួយបានបណ្តាលមកពីមេរោគម្យ៉ាង ដែលចូលទៅក្នុងសួតរបស់អ្នកតាមរយៈការដកដង្ហើម។វាមានមេរោគTBពីរយ៉ាងគឺ ៖របេងឆ្លង និង រោគរបេង ។
របេងឆ្លងជារោគម្យ៉ាង
ដែលអ្នកមានរោគរបេងមួយចំនួនតូចរស់នៅរបស់អ្នក
ប៉ុន្តែវាមិនទាន់ធ្វើឱ្យអ្នកកើតរបេងនៅឡើយទេត្បិតប្រព័ន្ធធ្វើឱ្យអ្នក
សុំារោគក្នុងខ្លួនរបស់អ្នកកំពុងតែរារាំងមេរោគកុំឱ្យបណ្តាលមានបញ្ហា
ផ្សេងៗទៀតដែរ។អ្នកតែងស្រួលខ្លួន គឺអ្នកមិនមានឈឺថ្កាត់អ្វីទេ
ហើយអ្នកក៍មិនអាចចំឡងមេរោគរបេងទៅអ្នកផ្សេងទៀតដែរ ។
ប្រសិនបើអ្នកមានរបេងឆ្លង
ហើយប្រព័ន្ធធ្វើឱ្យអ្នកសុំាមេរោគនៅក្នុងខ្លួនរបស់អ្នកក្លាយជាខ្សោយ
នោះរបេងឆ្លងរបស់អ្នកអាចបង្កើតទៅជារោគរបេង ហើយជួនកាលគេហៅថា«គ្មានសកម្មភាព» ឬ«កំពុងដេកលក់»។
រោគរបេង គឺជារោគម្យ៉ាង
ដែលអ្នកមានរោគរបេងយ៉ាងច្រើនរស់នៅក្នុងខ្លួនរបស់អ្នកហើយមេរោគនោះ
ក៍បណ្តាលឱ្យអ្នកកើតរបេង។តាមធម្មតាអ្នកមិនស្រួលខ្លួនទេជាញឹកញយ
អ្នកអាចចម្លងមេរោគរបេងពីអ្នកដ៍ទៃទៀត។
រោគរបេងអាចរកឃើញនៅក្នុងអវយវៈ ជាច្រើននៃខ្លួនប្រាណរបស់អ្នក
ប៉ុន្តែតែតាមធម្មតាវាប៉ះពាល់សួតរបស់អ្នក។អការៈ(សញ្ញាសំគាល់រោគ) ជាទូទៅ
បំផុតនៃរោគរបេងគឺធ្វើឱ្យអ្នកក្អក គ្រុន មិនឃ្លានអាហារ ស្រកទំងន់
ហិតហៃកំឡាំង បែកញើសពេលយប់ និង អស់កម្លាំងកំហែងណាស់។
ការពិសោធមើលអំពីការឆ្លងជំងឺរបេង
នោះអាចធ្វើបានតាមរយៈគ្រូពេទ្យ ឬ ពេទ្យរបស់អ្នក
ឬក៍តាមមជ្ឈមណ្ឌលសុខភាព។កាលណាអ្នកបានពិសោធន៍រោគរបេងរបស់អ្នកហើយ
អ្នកត្រូវតែវិលទៅជួបគ្រូពេទ្យ ឬពេទ្យរបស់អ្នកវិញ
ឬទៅមជ្ឈមណ្ឌលសុខភាពវិញ ក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ
ដើម្បីឆែកមើលការពិសោធន៍នោះ។ ប្រសិនបើអ្នកមកវិញមកក្រោយពី ៣ថ្ងៃ
អ្នកប្រហែលត្រូវពិសោធន៍មើលម្តងទៀត។បើការពិសោធនោះមានលទ្ធផលជាវិជ្ជមាន
វាមានសេចក្តីថា អ្នកមានរោគរបេង
ហើយគ្រូពេទ្យរបស់អ្នកអាចបង្គាប់ឱ្យគេថតសួតរបស់អ្នកតាម
កាំរស្មីអ៊ិចដើម្បីឱ្យប្រាកដថាពិតជាកើតឬមិនកើតរោគរបេងនោះទេ។
សព្វថ្ងៃនេះក៍មានការពិសោធន៍ឈាមមើលរោគរបេងដែរ ។
ប្រសិនបើករណីមានឆ្លងរបេង
នោះអ្នកអាចទទួលថ្នាំពេទ្យ ។
ប្រសិបើសិនជាអ្នកកើតរបេងអ្នកត្រូវលេបថ្នាំជាច្រើនមុខចំនួនចំនួនពី ៦
ទៅ ៩ ខែ ទើបរោគរបេងជាសះស្បើយ។
មេរោគរបេងវាឆ្លងរាលដាល
ទៅមនុស្សផ្សេងៗទៀតនៅពេលអ្នកណាម្នាក់កើតរោគរបេងសួតហើយក្អក
ឬកណ្តាស់បញ្ចេញមេរោគរបេងនោះទៅតាមខ្យល់អាកាស។ មនុស្សដែលរស់នៅជាមួយ
ធ្វើការជាមួយ ឬចំណាយពេលយ៉ាងច្រើនជាមួយអ្នកកើតរបេង
ជននោះអាចដកដង្ហើមចូលមេរោគ របេងហើយបានឆ្លងរោគរបេង ។
ហើយមេរោគរបេងនេះពុំអាចឆ្លងដោយសារការកាន់ម្ហូបចំណី
ឬវត្ថុអ្វីផ្សេងទៀតឡើយ។
មានឱសថដែលរឹងរូសជាមួយមេរោគរបេង
គឺបណ្តាលមកពីមេរោគរបេងដែលពុំអាចសម្លាប់បាន
ជាមួយនឹងថ្នាំរបេងជាទូទៅ
។បើសិនជាអ្នកមានបញ្ហាឱសថរឹងរូសនឹងរោគរបេង
នោះប្រហែលជាត្រូវលេបថ្នាំរេបងជាច្រើនមុខ ឱ្យបានយ៉ាងហោចណាស់ចំនួន
១២ ខែ ។ អ្នកជំងឺអាចកើតបញ្ហាឱសថរឹងរូសនឹងរោគរបេង
ប្រសិនបើជាលេបថ្នាំរបេងឱ្យស្របនឹងសេចក្តីណែនាំរបស់គ្រូពេទ្យ
ឬបើអ្នកឈប់លេបថ្នាំនៅមុនការព្យាបាលរបស់អ្នកបានចប់
។គ្រូពេទ្យនឹងប្រាប់អ្នកពីពេលវេលាត្រូវឈប់លេបថ្នាំរបេងរបស់អ្នក។
ប្រភេទថ្នាំ BCG ជាថ្នាំចាក់
ការពាររោគរបេង ត្រូវបានចាក់នៅប្រទេសជាច្រើនដែលសម្បូររោគរបេង
ថ្នាំនេះវាជួយការពាទារកនិង ក្មេងតូចៗកុំឱ្យកើតរោគរបេង។ថ្នាំ BCG អាចការពារ
ក្មេងបានយ៉ាងល្អពី ៥ ទៅ ១០ ឆ្នាំ
ហើយជួនកាលវាមិនការពាររោគរបេងបានសោះឡើយ។ថ្នាំនេះកម្របានប្រើនៅ
សហរដ្ឋអាមេរិកណាស់ ពីព្រោះមនុស្សដែលបានចាក់ថ្នាំ BCG គង់តែអាចកើតរោគរបេងបានដែរ ។មនុស្សដែលបានចាក់ថ្នាំ BCG លើសពី ១០ កន្លងទៅ ហើយឥឡូវនេះ ការពិសោធន៍មើលរោគរបេងបញ្ជាក់ថាមានរោគនោះ ទំនងជាមានរោគរបេងឆ្លង។
(ក្រសួងសុខភាពសាធារណៈរដ្ឋម៉ាស្សឈូសេដ្ឋផ្នែកខាងបង្ការ និង ទប់ទល់រោគរបេង)



4:41 AM
Unknown
Posted in:
0 comments:
Post a Comment