Saturday, January 5, 2013

គ្រុនពោះវៀន (Thyphoid Fever)

គ្រុនពោះវៀន (Thyphoid Fever) មូលហេតុ - គ្រុនពោះវៀនកើតដោយសារ​ បាក់តេរីម៉្យាងឈ្នោះថា​ Salmonella typhi (S-typhi) - ឆ្លងតាមរយៈអាហារនិងទឹក ដែលមេរោគនេះចូលក្នុងខ្លួន យើងចូលដល់ពោះវៀនបន្ទាប់មកចូលក្នុងចរន្តឈាមហើយ វាអាចធ្វើដំនើរទៅដល់កូនកណ្តុល,​ថង់ប្រមាត់, ថ្លើម,​ អណ្តើរ និង​ ផ្នែកទៀតនៃខ្លួនរបស់យើង - មនុស្សមួយចំនួនមានរបាំងកាពារ bacteria salmonella typhi - គ្រុនពោះវៀនច្រើនតែកើតនៅប្រទេសកំពុងអភិវឌ្ឈ រោគសញ្ញា - ដំណាក់កាលដំបូងមានក្តៅខ្លួនខ្លាំង,​ ឈឺពោះ និង រាករុស - មនុស្សខ្លះមានស្នាមអុចក្រហម លើពោះនិងទ្រូង - លាមកមានឈាម - ក្តៅរងារ - ការច្របូកច្របល់ច្រឡំ - រវើរវាយ (លឺសូរអ្វីប្លែក និងមើលឃើញអ្វីប្លែកដែលអ្នក ផ្សេងគេមិនលឺគេមិនឃើញ)​ Hallucinations - អស់កំលាំងខ្លាំង - ឈាមច្រមុះ របៀបធ្វើរោគវិនិច្ឆ័យ - Complete blood count (CBC) មានចំនួនឈាមសរកើនឡើង - ធ្វើតេស្តឈាមក្នុងសប្តាហ៍ដំបូងពេលក្តៅខ្លួនអាចឃើញ S-typhi bacteria - urine test (ការធ្វើតេស្តទឹកនោម) - platelet count will be low (ផ្លាធីលេតធ្លាក់ចុះ) - រក antibody (អង្គបដិបក្ខ) វិធីព្យាបាល (ហាមប្រើប្រាស់ឱសថទាំងនេះដោយគ្មានវេជ្ជបញ្ជារពីគ្រូពេទ្យ) - បញ្ជូលសេរ៉ូម ដើម្បីបំពេញជាតិទឹក និង electrolytes - Antibiotics អោយសំរាប់សំលាប់ បាក់តេរី ផលប៉ះពាល់នៃការវិវត្តរបស់ជំងឺ - ហូរឈាម​ចេញពីពោះវៀន - ធ្លាយពោះវៀន - ខ្សោយតម្រងនោម - រលាកស្រោមពោះ របៀបការពារ - ថ្នាំចាក់បង្ការោគ(vaccine) - ត្រូវផឹកទឹកឆ្អិនជានិច្ច - បរិភោគអាហារដែលមានអនាម័យ

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes